១០ វិធី ដើម្បីឈប់ពី Overthinking

Overthinking

តើអ្វីដែលរារាំងពួកយើងមិនអោយរស់នៅជីវិតដែលយើងចង់បាន 😯 ? យើងអាចនិយាយបានថា បញ្ហាដែលធំបំផុតនោះគឺ ពួកយើងមិនដឹងថាគួរឈប់គិតច្រើនហួសហេតុ (overthinking) ដោយរបៀបណា។
យើងគិតច្រើនហួសហេតុរហូតដល់បញ្ហាតូចៗក្លាយជារឿងធំហើយគួរអោយខ្លាចជាងការពិតរបស់បញ្ហាទាំងនោះ។ យើងគិតច្រើនពេករហូតដល់រឿងវិជ្ជមាន មើលទៅដូចជារឿងអវិជ្ជមាន ហើយភាពភ័យខ្លាចក៏ចាប់ផ្ដើមកើតឡើង។

ខាងក្រោមនេះជាវិធីចំនួន ១០ ដែលអាចជួយយើងអោយបញ្ឈប់ការគិតច្រើនហួសហេតុ 🙂 ៖

. មើលរឿងហេតុក្នុងរូបភាពទូលាយជាងមុន

ពេលដែលយើងចេះតែគិតហើយគិតទៀតអំពីរឿងអ្វីមួយ សួរខ្លួនឯងថា៖ តើរឿងនេះនឹងមានប្រយោជន៏ក្នុងពេល ៥ ឆ្នាំ ខាងមុខទៀតដែរឬទេ? ឬ ក្នុងពេល ៥ អាទិត្យខាងមុខដែរឬទេ?

សំណួរនេះអាចជួយអ្នកអោយឈប់គិតច្រើនហួស ហើយងាកមកយកកម្លាំងនិងពេលរបស់យើងទៅធ្វើរឿងដែលមានសារៈសំខាន់ចំពោះខ្លួនឯងវិញ។

. កំណត់រយៈពេលកំណត់មួយខ្លី ដើម្បីធ្វើការសម្រេចចិត្ត

-​ សម្រាប់ការសម្រេចចិត្តតូចតាច ដូចជាថាតើអ្នកគួរទៅលាងចាន តបអ៊ីមែល ឬទៅហាត់ប្រាណ អ្នកគួរអោយពេលខ្លួនឯង ៣០ វិនាទី ឬ តិចជាងនេះ ដើម្បីសម្រេច។

សម្រាប់ការសម្រេចចិត្តធំ ដែលទាមទារពេលរាប់ថ្ងៃឬរាប់អាទិត្យ ដើម្បីគិតអោយបានច្បាស់ អ្នកគួរកំណត់ពេល ៣០ នាទី ឬ ទុកដល់ពេលចុងសប្ដាហ៏ ដើម្បីធ្វើការសម្រេចចិត្ត។

. ឈប់ចាប់ផ្ដើមថ្ងៃថ្មីជាមួយស្ត្រេស៏​ (Stress)

ចាប់ផ្ដើមពីរឿងល្អ ដែលអាចធ្វើអោយថ្ងៃថ្មីរបស់អ្នកមានភាពស្រស់បំព្រង។ អ្នកអាចចាប់ផ្ដើមដោយការអានសៀវភៅ ឬ ធ្វើលំហាត់ប្រាណ បន្ទាប់មកចាប់ផ្ដើមធ្វើការលើរឿងដែលសំខាន់បំផុតមុនគេសម្រាប់ថ្ងៃនោះ។

អ្នកអាចនឹងចូលចិត្ត ហេតុផល ៥ យ៉ាងដែលយើងគួរតែឈប់ព្យាយាមបញ្ជាក់​(Prove)ពីខ្លួនយើងទៅអ្នកដទៃ

ធ្វើរឿងតែមួយហើយសម្រាកអោយបានទៀងទាត់​ បែបនេះនឹងជួយអ្នកអោយមានការផ្ដោតអារម្មណ៏យ៉ាងល្អ ទៅលើរឿងដែលសំខាន់របស់អ្នក ហើយក្នុងពេលជាមួយគ្នានេះអ្នកក៏បានសម្រាកផងដែរ។

កាត់បន្ថយចំណូលព័ត៍មានប្រចាំថ្ងៃ ជាពិសេសពីបណ្ដាញសង្គម ដែលព័ត៍មានទាំងនោះអាចធ្វើអោយយើងមានអារម្មណ៏រញ៉េរញ៉ៃ ទៅតាមការវិវឌ្ឍនរបស់ពេលវេលា។

. ក្លាយជាអ្នកធ្វើសកម្មភាព

កំណត់ពេលផុតកំណត់ ពេលរឿងអ្វីមួយមានពេលផុតកំណត់របស់វា នោះយើងនឹងប្រឹងធ្វើវាអោយទាន់ពេល ដែលអាចនាំយើងអាចចៀសផុតពីការពន្យាពេល។

Planning

ធ្វើរឿងនីមួយៗតាមដំណាក់កាល ផ្ដោតលើការងារតែមួយមុខក្នុងពេលតែមួយ ហើយបំបែកការងារនោះទៅជាតូចៗ ដូចនេះយើងនឹងមិនមានអារម្មណ៏ថាការងារនោះធំឬច្រើន ដែលអាចធ្វើអោយយើងចង់ទុកធ្វើពេលក្រោយនោះទេ។

 

. អ្នកមិនអាចគ្រប់គ្របអ្វីគ្រប់យ៉ាងនោះទេ

ព្យាយាមគិតលើរឿងអ្វីមួយទៅវិញទៅមក ៥០ ដង អាចជាការព្យាយាមគ្រប់គ្រងអ្វីគ្រប់យ៉ាង ដោយរំពឹងថាអ្នកនឹងមិនធ្វើខុស បរាជ័យ ឬ ត្រូវខ្មាស់គេ ពេលលទ្ធផលមិនល្អ។

អ្នកណាក៏អាចធ្វើខុសនោះដែរ ហើយមនុស្សជោគជ័យជាច្រើនបានរៀនសូត្រមេរៀនល្អៗពីកំហុសរបស់ពួកគាត់៕​ ដូចនេះហើយ កុំព្យាយាមគ្រប់គ្រងគ្រប់រឿងគ្រប់យ៉ាង ហើយធ្វើរឿងនីមួយៗជាជំហ៊ានតូចៗ តាមដំណាក់កាល បើសិនជាវាផ្ដល់ភាពងាយស្រួលដល់អ្នក។

. កុំវង្វេងក្នុងសេចក្ដីភ័យខ្លាចដែលអរូបរាង

សួរខ្លួនឯង៖ តើរឿងដែលអាក្រក់បំផុតអាចនឹងកើតឡើងនោះយ៉ាងម៉េចទៅ?

ពេលខ្លះ ស្ថានការណ៏វាមិនអាក្រក់ខ្លាំងដូចអ្វីដែលបានស្រមៃនោះទេ។ ព្យាយាមស្វែងរកភាពច្បាស់លាស់ក្នុងរឿងនោះ វាត្រូវការពេលមិនច្រើននោះទេ ត្រឹម ២ ឬ ៣ នាទី ប៉ុណ្ណោះ ហើយថែមទាំងជួយសន្សំកម្លាំងហើយជួយយើងអោយផុតពីទុក្ខសោកទៀតផង។

. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ អាចជួយអោយរំសាយភាពតានតឹងនិងភាពភ័យខ្លាចខាងផ្លូវអារម្មណ៏។

. គេងអោយបានគ្រប់គ្រាន់

Enough Sleep

ពេលដែលយើងមិនបានគេងគ្រប់គ្រាន់ យើងកាន់តែប្រឈមនឹងភាពភ័យខ្លាចនិងភាពតានតឹង ហើយធ្វើអោយការគិតរបស់យើងមិនបានច្បាស់លាស់ដូចពីមុន។ ដូចនេះ អ្នកគួរគេងអោយបានគ្រប់គ្រាន់។

 

. ចំណាយពេលរបស់អ្នករស់នៅក្នុងបច្ចុប្បន្នភាពអោយបានច្រើន

រស់នៅក្នុងបច្ចុប្បន្នភាព ជាជាងបណ្តោយខ្លួនអោយរស់នៅក្នុងអតីកាលឬអនាគតកាលដែលមិនទាន់មកដល់។ ពេលដែលអ្នកសង្កេតឃើញថាខ្លួនអ្នកកំពុងតែអណ្ដែតអណ្ដូងក្នុងអតីតកាលឬអនាគតកាលនោះ ចូរតាំងអារម្មណ៏ហើយប្រាប់ខ្លួនឯងខ្លាំងៗថា ឈប់ 👿 ។ ធ្វើបែបនេះអាចបញ្ជៀសអ្នកមិនអោយគិតលើសប្រមាណ ហើយងាកមករស់នៅក្នុងបច្ចុប្បន្នភាពវិញ។

១០. ចំណាយពេលជាមួយអ្នកដែលមិនគិតហួសប្រមាណអោយច្រើន

បរិស្ថានជុំវិញអ្នក ជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរបស់អ្នក ដូចនេះព្យាយាមនៅជិតមនុស្សដែលមិនធ្វើអោយយើងមានទំនោរទៅរកការគិតហួសប្រមាណ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលយើងស្ដាប់ ឃើញ និង លឺ ក៏មានឥទ្ធិពលខ្លាំងណាស់ដែរ ដូចនេះហើយ អ្នកត្រូវជ្រើសរើសដោយប្រុងប្រយ័ត្ននូវព័ត៍មានដែលអ្នកយកទុកក្នុងខ្លួន។

 

បើអ្នកមានអារម្មណ៏ថាខ្លួនអ្នកកំពុងតែវង្វេងក្នុងការគិតច្រើនហួសប្រមាណ ចូរកត់គំនិតទាំងនេះទុក ដើម្បីធ្វើជាសារក្រើនរំលឹកខ្លួនឯង។

បើគិតថាអត្ថបទនេះមានប្រយោជន៏ ចែករំលែកជាមួយមិត្តភក្ដិរបស់អ្នក!

ប្រភព៖  positivityblogg.com

Share with friends
Share on facebook
Share on linkedin
Share on twitter
Share on telegram
Sothea

Sothea

The one loving technology and aiming to help everyone’s business go online.

Leave a Replay

Sign up to get Weekly Articles

I will send you only when there’s a new article – NO SPAM

Scroll to Top

Let's stay connected