ហេតុផល ៥ យ៉ាងដែលយើងគួរតែឈប់ព្យាយាម Prove ពីខ្លួនយើងទៅអ្នកដទៃ

Enjoy the article
Sothea Sitting

ភាពវិសេសវិសាលរបស់យើងម្នាក់ៗគឺ ភាពស្មុគស្មាញរបស់យើង ភាពងាយទទួលរងគ្រោះ និងចំណុចខ្វះខាតរបស់យើងទាំងអស់៕ ពេលដែលយើងទទួលស្គាល់ខ្លួនយើងជាយើង ជាជាងការធ្វើខ្លួនជាមនុស្សដែលអ្នកដទៃចង់អោយយើងក្លាយខ្លួនជា យើងបើកចំហរខ្លួនឯងទៅកាន់ ទំនាក់ទំនងពិតប្រាកដ សុភមង្គលពិតប្រាកដ និង ជោគជ័យពិតប្រាកដ។ យើងមិនចាំបាច់សម្ដែង មិនចាំបាច់ធ្វើខ្លួនជាមនុស្សម្នាក់ដែលមិនមែនជាខ្លួនយើង។

យើងគ្មានអ្វីដែលត្រូវបញ្ជាក់ឬបង្ហាញពិភពលោកដើម្បីអោយគេស្គាល់ឬទទួលយើងនោះទេ ហើយទាំងនេះជាមូលហេតុ៖

 

  1. មនុស្សមួយចំនួនដែលយើងចង់អោយគេស្ញប់ស្ញែងចង់អោយយើងធ្វើជាខ្លួនយើង

អ្នកដែលស្គាល់យើងនិងដឹងពីសារៈសំខាន់របស់យើង នឹងគ្មានថ្ងៃចង់អោយយើងខុសពីយើងបច្ចុប្បន្ននោះឡើយ។ អ្នកដែលយើងត្រូវទទួលការស្ងប់ស្ញែងពី គឺអ្នកដែលទទួលស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង៕ ពួកគេនឹងមិនវាយតម្លៃយើងត្រឹមតែលើ ទម្លាប់នៃការរស់នៅឬរបៀបដែលយើងជ្រើសរើសដើម្បីរស់នៅនោះឡើយ។ ផ្ទុយមកវិញ ពួកគេនឹងបន្តជីវិតជាមួយយើងដើម្បីចែករំលែកអីដែលយើងអាចផ្ដល់អោយបាន។ ពួកគេទាំងនោះ ជាអ្នកដែលសមនឹងអោយយើងទទួលការស្ញប់ស្ញែងពី។

       2. គ្មាននរណាម្នាក់ដឹងថាអ្វីដែលល្អនិងសាកសមបំផុតចំពោះយើងជាងខ្លួនយើងនោះទេ

អោយមនុស្សជុំវិញខ្លួនយើងទទួលយើងជាយើង ឬ មិនបាច់តែម្ដង។ និយាយពីធាតុពិតរបស់យើង ទោះបីខ្លួនយើងកំពុងតែញ័រភ័យក៏ដោយ៕ ដោយរក្សាធាតុពិតពីធម្មជាតិរបស់យើង មានន័យថាយើងកំពុងបង្ហាញពិភពលោកពីអំណោយដ៏ល្អផ្ដាច់គេតែមួយគត់ដែលយើងមិនដែលទទួល។ យើងនឹងកាន់តែរឹងមាំ ពេលដែលយើងអនុញ្ញាតិអោយកំហុសរបស់យើងបង្រៀនយើង។ បន្ដដំណើរជីវិតជាមួយជំនឿជាក់ ហើយមិនបាច់រំពឹងអោយអ្នកដ៏ទៃយល់ពីដំណើរនេះដែរ ជាពិសេសពេលដែលពួកគេមិនធ្លាប់ទៅឬឆ្លងកាត់កន្លែងដែលយើងកំពុងទៅ។

      3. អ្នកជាមនុស្សម្នាក់គត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នក

គ្មាននរណាម្នាក់មានអំណាចមកផ្លាស់ប្ដូរជីវិតរបស់យើងនោះទេ។ និយាយអោយខ្លី គឺមានតែយើងខ្លួនឯងហ្នឹងហើយ។ យើងមិនអាចរស់នៅក្នុងជីវិតមួយទៅតាមរបៀបដែលអ្នកដ៏ទៃចង់បាននោះទេ ដោយសារតែពួកនោះខុសដែលចង់ផ្លាស់ប្ដូរយើង។ ពួកគាត់គ្មានសិទ្ធិទាល់តែសោះដើម្បីធ្វើបែបនោះ ហើយយើងត្រូវតែចាំក្នុងចិត្តថា ៉ពួកគាត់គ្មានសិទ្ធិអ្វីទាំងអស់ “។ បើមាននរណាម្នាក់សុំអោយយើងផ្លាស់ប្ដូរ យើងមិនចាំបាច់គិត២ដងដើម្បីដកម្នាក់នោះចេញពីជីវិតយើងនោះទេ ពោលគឺគិតតែម្ដងហើយដកចេញទៅ។ រកមនុស្សដែលមិនវាយតម្លៃយើងហើយរីករាយដែលមានយើងក្នុងជីវិតពួកគាត់ដែលទទួលស្គាល់ពីភាពខ្លាំងនិងចំនុចខ្លះខាតដែលយើងមាន។

      4. ផ្លូវទៅកាន់ភាពជោគជ័យគ្របដណ្ដប់ដោយបរាជ័យ

គ្មានផ្លូវទេដែលមនុស្សម្នាក់រស់នៅដោយគ្មានការបរាជ័យ បើមានលុះត្រាតែអ្នករស់នៅរបៀបជាមនុស្សកំសាក ពោលគឺរស់ដូចមិនមែនរស់។ បើយើងខ្លាចបរាជ័យចំពោះមុខអ្នកដ៏ទៃ គ្មានថ្ងៃទេដែលយើងនឹងទទួលបានការជោគជ័យដ៏វិសេសវិសាលក្នុងជីវិតនោះ។ យើងត្រូវចាំទុកថា ការបរាជ័យច្រើនប៉ុណ្ណាឬផ្លូវដែលយើងឆ្លងកាត់មានឩបសគ្គរាប់មិនអស់យ៉ាងណា មិនសំខាន់នោះទេ សំខាន់គឺយើងមិនឈប់ ហើយបន្ដរដំណើរទៅមុខយ៉ាងមុតមាំ។ ការពិតគឺថា អ្នកដែលជំនះរាល់បរាជ័យ គឺជាអ្នកដែលសម្រេចក្ដីសុបិន្តនៅចុងបញ្ចប់ដោយមិនអាចបញ្ជៀសបាន ហើយថ្ងៃណាមួយអ្នកនឹងក្លាយជាម្នាក់ក្នុងចំណោមបុគ្គលទាំងនោះ។

      5. យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាអោយត្រូវនោះទេ

មនុស្សដែលសើចចំអកពីការបរាជ័យរបស់យើងនិងមិនសរសើរពីភាពជោគជ័យរបស់យើង តែងតែជាមនុស្សដែលបរាជ័យ។ កុំបណ្ដោយអោយពួកទាំងនោះមកបន្ទាបយើង ហើយកុំខ្វល់ពីថាពួកនោះគិតអ្វីមកលើយើង “ពួកហ្នឹងមិនពាក់ពន្ធ័នឹងយើងទេ”។

កុំព្យាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីផ្គាប់ចិត្តអ្នកដទៃឬដើម្បីក្លាយជាមនុស្សល្អក្នុងក្រសែភ្នែករបស់ពួកគេ។ ធ្វើអីតាមរបៀបដែលអ្នកចង់ធ្វើហើយកុំមកបែកអារម្មណ៏ជាមួយអ្នកដែលមិនពាក់ពន្ធ័។ នៅជាមួយអ្នកដែលរីករាយនឹងភាពជោគជ័យរបស់អ្នក ហើយជួយយិតយោងពេលពេលយើងមានបញ្ហា៕ សម័យនេះ យើងពិបាករកមនុស្សល្អណាស់ អីចឹងហើយទើបពួកគាត់ជាមនុស្សដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

Be yourself and do not despair, you will make it soon enough!

តើអ្នកខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើអ្នកដែរឬទេ? តើអ្នកមានដំបូន្មានល្អៗ ដើម្បីចែករំលែកទៅកាន់មនុស្សដែលមិនដឹងថាដោះស្រាយរឿងនេះបែបណាទេ? បើមាន សូមសរសេរខាងក្រោម!

អរគុណចំពោះការអាន! សង្ឃឹមថាអ្នកចូលចិត្តអត្ថបទនេះ។

ប្រភព៖ iheartintelligence

Share with friends
Share on facebook
Share on linkedin
Share on twitter
Share on telegram
Sothea

Sothea

The one loving technology and aiming to help everyone’s business go online.

Leave a Replay

Sign up to get Weekly Articles

I will send you only when there’s a new article – NO SPAM

Scroll to Top

Let's stay connected