Mental Health

Overthinking

១០ វិធី ដើម្បីឈប់ពី Overthinking

តើអ្វីដែលរារាំងពួកយើងមិនអោយរស់នៅជីវិតដែលយើងចង់បាន 😯 ? យើងអាចនិយាយបានថា បញ្ហាដែលធំបំផុតនោះគឺ ពួកយើងមិនដឹងថាគួរឈប់គិតច្រើនហួសហេតុ (overthinking) ដោយរបៀបណា។ យើងគិតច្រើនហួសហេតុរហូតដល់បញ្ហាតូចៗក្លាយជារឿងធំហើយគួរអោយខ្លាចជាងការពិតរបស់បញ្ហាទាំងនោះ។ យើងគិតច្រើនពេករហូតដល់រឿងវិជ្ជមាន មើលទៅដូចជារឿងអវិជ្ជមាន ហើយភាពភ័យខ្លាចក៏ចាប់ផ្ដើមកើតឡើង។ ខាងក្រោមនេះជាវិធីចំនួន ១០ ដែលអាចជួយយើងអោយបញ្ឈប់ការគិតច្រើនហួសហេតុ 🙂 ៖ ១. មើលរឿងហេតុក្នុងរូបភាពទូលាយជាងមុន ពេលដែលយើងចេះតែគិតហើយគិតទៀតអំពីរឿងអ្វីមួយ សួរខ្លួនឯងថា៖ តើរឿងនេះនឹងមានប្រយោជន៏ក្នុងពេល ៥ ឆ្នាំ ខាងមុខទៀតដែរឬទេ? ឬ ក្នុងពេល ៥ អាទិត្យខាងមុខដែរឬទេ? សំណួរនេះអាចជួយអ្នកអោយឈប់គិតច្រើនហួស ហើយងាកមកយកកម្លាំងនិងពេលរបស់យើងទៅធ្វើរឿងដែលមានសារៈសំខាន់ចំពោះខ្លួនឯងវិញ។ ២. កំណត់រយៈពេលកំណត់មួយខ្លី ដើម្បីធ្វើការសម្រេចចិត្ត -​ សម្រាប់ការសម្រេចចិត្តតូចតាច ដូចជាថាតើអ្នកគួរទៅលាងចាន តបអ៊ីមែល ឬទៅហាត់ប្រាណ អ្នកគួរអោយពេលខ្លួនឯង ៣០ វិនាទី ឬ តិចជាងនេះ ដើម្បីសម្រេច។ – សម្រាប់ការសម្រេចចិត្តធំ ដែលទាមទារពេលរាប់ថ្ងៃឬរាប់អាទិត្យ ដើម្បីគិតអោយបានច្បាស់ អ្នកគួរកំណត់ពេល ៣០ នាទី ឬ ទុកដល់ពេលចុងសប្ដាហ៏ ដើម្បីធ្វើការសម្រេចចិត្ត។ …

១០ វិធី ដើម្បីឈប់ពី Overthinking Read More »

Sothea Sitting

ហេតុផល ៥ យ៉ាងដែលយើងគួរតែឈប់ព្យាយាម Prove ពីខ្លួនយើងទៅអ្នកដទៃ

ភាពវិសេសវិសាលរបស់យើងម្នាក់ៗគឺ ភាពស្មុគស្មាញរបស់យើង ភាពងាយទទួលរងគ្រោះ និងចំណុចខ្វះខាតរបស់យើងទាំងអស់៕ ពេលដែលយើងទទួលស្គាល់ខ្លួនយើងជាយើង ជាជាងការធ្វើខ្លួនជាមនុស្សដែលអ្នកដទៃចង់អោយយើងក្លាយខ្លួនជា យើងបើកចំហរខ្លួនឯងទៅកាន់ ទំនាក់ទំនងពិតប្រាកដ សុភមង្គលពិតប្រាកដ និង ជោគជ័យពិតប្រាកដ។ យើងមិនចាំបាច់សម្ដែង មិនចាំបាច់ធ្វើខ្លួនជាមនុស្សម្នាក់ដែលមិនមែនជាខ្លួនយើង។ យើងគ្មានអ្វីដែលត្រូវបញ្ជាក់ឬបង្ហាញពិភពលោកដើម្បីអោយគេស្គាល់ឬទទួលយើងនោះទេ ហើយទាំងនេះជាមូលហេតុ៖   មនុស្សមួយចំនួនដែលយើងចង់អោយគេស្ញប់ស្ញែងចង់អោយយើងធ្វើជាខ្លួនយើង អ្នកដែលស្គាល់យើងនិងដឹងពីសារៈសំខាន់របស់យើង នឹងគ្មានថ្ងៃចង់អោយយើងខុសពីយើងបច្ចុប្បន្ននោះឡើយ។ អ្នកដែលយើងត្រូវទទួលការស្ងប់ស្ញែងពី គឺអ្នកដែលទទួលស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង៕ ពួកគេនឹងមិនវាយតម្លៃយើងត្រឹមតែលើ ទម្លាប់នៃការរស់នៅឬរបៀបដែលយើងជ្រើសរើសដើម្បីរស់នៅនោះឡើយ។ ផ្ទុយមកវិញ ពួកគេនឹងបន្តជីវិតជាមួយយើងដើម្បីចែករំលែកអីដែលយើងអាចផ្ដល់អោយបាន។ ពួកគេទាំងនោះ ជាអ្នកដែលសមនឹងអោយយើងទទួលការស្ញប់ស្ញែងពី។        2. គ្មាននរណាម្នាក់ដឹងថាអ្វីដែលល្អនិងសាកសមបំផុតចំពោះយើងជាងខ្លួនយើងនោះទេ អោយមនុស្សជុំវិញខ្លួនយើងទទួលយើងជាយើង ឬ មិនបាច់តែម្ដង។ និយាយពីធាតុពិតរបស់យើង ទោះបីខ្លួនយើងកំពុងតែញ័រភ័យក៏ដោយ៕ ដោយរក្សាធាតុពិតពីធម្មជាតិរបស់យើង មានន័យថាយើងកំពុងបង្ហាញពិភពលោកពីអំណោយដ៏ល្អផ្ដាច់គេតែមួយគត់ដែលយើងមិនដែលទទួល។ យើងនឹងកាន់តែរឹងមាំ ពេលដែលយើងអនុញ្ញាតិអោយកំហុសរបស់យើងបង្រៀនយើង។ បន្ដដំណើរជីវិតជាមួយជំនឿជាក់ ហើយមិនបាច់រំពឹងអោយអ្នកដ៏ទៃយល់ពីដំណើរនេះដែរ ជាពិសេសពេលដែលពួកគេមិនធ្លាប់ទៅឬឆ្លងកាត់កន្លែងដែលយើងកំពុងទៅ។       3. អ្នកជាមនុស្សម្នាក់គត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នក គ្មាននរណាម្នាក់មានអំណាចមកផ្លាស់ប្ដូរជីវិតរបស់យើងនោះទេ។ និយាយអោយខ្លី គឺមានតែយើងខ្លួនឯងហ្នឹងហើយ។ យើងមិនអាចរស់នៅក្នុងជីវិតមួយទៅតាមរបៀបដែលអ្នកដ៏ទៃចង់បាននោះទេ ដោយសារតែពួកនោះខុសដែលចង់ផ្លាស់ប្ដូរយើង។ ពួកគាត់គ្មានសិទ្ធិទាល់តែសោះដើម្បីធ្វើបែបនោះ ហើយយើងត្រូវតែចាំក្នុងចិត្តថា …

ហេតុផល ៥ យ៉ាងដែលយើងគួរតែឈប់ព្យាយាម Prove ពីខ្លួនយើងទៅអ្នកដទៃ Read More »

Scroll to Top