ភាពឆ្គងទាំង ៥ របស់ក្រុម

Teamwork Mistakes

មិនថាក្រុមហ៊ុនតូច ឬក្រុមហ៊ុនធំទេ គឺតែងតែជួបបញ្ហានៃភាពឆ្គងទាំង ៥ នេះ ដោយជៀសមិនរួច​ ។ ស្វែងយល់ពីភាពឆ្គងទាំង ៥ យ៉ាងនេះ ៖

. ភាពឆ្គងដំបូងគឺជាអវត្តមាននៃការទំនុកចិត្តក្នុងចំណោមសមាជិកក្រុម។ វាពិតជាសំខាន់ណាស់បើសមាជិកក្រុមមិនហ៊ានប្រឈមនឹងឧបសគ្គ និងមិនបើកចំហជាមួយគ្នាអំពីកំហុស និងចំណុចខ្សោយរបស់ពួកគេទេ នោះវាធ្វើឱ្យមានការលំបាកក្នុងការបង្កើតគ្រឹះនៃការជឿទុកចិត្តគ្នា។

. ការបរាជ័យក្នុងការកសាងទំនុកចិត្តនេះ គឺគ្រោះថ្នាក់ណាស់ ព្រោះវាបង្កឱ្យមានភាពឆ្គងទី ២៖ ខ្លាចជម្លោះ។ ក្រុមដែលខ្វះការជឿទុកចិត្ត គឺមិនអាចចូលរួមក្នុងការពិភាក្សាជជែកវែកញែកដែលផ្តោតសំខាន់នឹងការផ្តល់គំនិត។ ផ្ទុយទៅវិញ ពួកគេបែបទៅជាគេចវេសការពិភាក្សា និងមិនហ៊ានបញ្ចេញយោបល់។

. កង្វះជម្លោះក្នុងក្រុម គឺជាបញ្ហាមួយព្រោះវាបង្កើតឱ្យមានដំណាក់កាលទី ៣ របស់ក្រុមគឺកង្វះការប្តេជ្ញាចិត្ត។ ដោយមិនបានបញ្ចេញមតិរបស់ពួកគេនៅក្នុងការជជែកវែកញែកប្រកបដោយភាពច្បាស់លាស់ នោះសមាជិកក្រុមមិនងាយប្តេជ្ញាចិត្តចំពោះការសម្រេចចិត្ត ទោះបីជាពួកគេអាចបញ្ចេញមតិនិងការយល់ស្របក្នុងពេលប្រជុំក៏ដោយ។

➡ អ្នកអាចនឹងចូលចិត្ត ៖ អ្នកជាអ្នកដឹកនាំប្រភេទណា? ឥន្រ្ទីឬទា?

. ដោយសារតែកង្វះនៃការប្តេជ្ញាចិត្តនិងទំនុកចិត្ត សមាជិកក្រុមនេះគេចពីការហ៊ានប្រឈមមុខ ដែលជាភាពឆ្គងទី ៤ ។ ដោយមិនមានការប្តេជ្ញាចិត្តចំពោះផែនការសកម្មភាពច្បាស់លាស់ សូម្បីតែមនុស្សដែលផ្តោតអារម្មណ៍និងមានគោលដៅច្បាស់លាស់ភាគច្រើន ក៏ស្ទាក់ស្ទើរក្នុងការហៅមិត្តការងារបស់ពួកគេឱ្យចូលរួមសកម្មភាព និងអាកប្បកិរិយាដែលហាក់ដូចជាមិនផ្តល់អ្វីល្អចំពោះក្រុមដែរ។

. ការខកខានមិនបានប្រឈមមុខនឹងរឿងដែលត្រូវទទួលខុសត្រូវ បានបង្កើតឱ្យមានបរិយាកាសដែលមានភាពឆ្គងទី ៥ កើតឡើង។ ការមិនយកចិត្តទុកដាក់ចំពោះលទ្ធផល កើតឡើងនៅពេលដែលសមាជិកក្រុមគិតតែពីតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ (ដូចជាការចង់បានមុខមាត់ ការអភិវឌ្ឍអាជីព ឬការទទួលស្គាល់) ឬសូម្បីតែតម្រូវការនៃការបែងចែកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដាច់ចេញ និងយកជារឿងសំខាន់ជាងគោលដៅរួមរបស់ក្រុម។

ដកស្រង់ចេញពីសៀវភៅដើម៖ The Five Dysfunctions of a Team: A Leadership Fable by Patrick Lencioni

ផ្ដល់សិទ្ធិដោយ៖ Kamnob.com

Kamnob ជាគេហទំព័រសិក្សារៀនសូត្រមួយដែលអ្នកអាចអាននិងស្ដាប់សេចក្ដីសង្ខេបសៀវភៅល្អជាច្រើន ដែលត្រូវបានសង្ខេបយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារកំណប់។

Share with friends
Share on facebook
Share on linkedin
Share on twitter
Share on telegram
Sothea

Sothea

The one loving technology and aiming to help everyone’s business go online.

Leave a Replay

Sign up to get Weekly Articles

I will send you only when there’s a new article – NO SPAM

Scroll to Top

Let's stay connected