ស្វែងរកគុណតម្លៃស្នូលរបស់អ្នក

Enjoy the article
ស្វែងរកគុណតម្លៃស្នូល

អ្នកគ្រប់គ្រងដែលចេះចាប់អារម្មណ៍សង្កេតច្រើនដែលទទួលបានជោគជ័យ ចេះស្វែងយល់ពីសារៈសំខាន់នៃការកំណត់អត្តសញ្ញាណក្រុមហ៊ុនរបស់ពួកគេ ហើយដំណើរការនេះគឺវាសំខាន់សម្រាប់អ្នកគ្រប់គ្រងទាំងនោះ ដែលប្តេជ្ញាស្វែងរកអត្ថន័យនៅក្នុងការងាររបស់ពួកគេ។ ដើម្បីធ្វើដូចនេះបាន សូមដុសខាត់ និងត្រេកអរចំពោះគុណតម្លៃដែលជាលក្ខណៈស្នូលរបស់អ្នក ដើម្បីឱ្យវាកាន់តែមានឥទ្ធិពល និងទទួលបានការផ្តល់លើកតម្កើង។ ពិចារណាសំណួរទាំងនេះ៖

• តើខ្ញុំអាចធ្វើអ្វីបានលឿនជាងមុន ល្អប្រសើរជាងមុន ហើយដែលធ្វើទៅបានសមសួន និងមានបញ្ហាតិចជាងអ្វីផ្សេងទៀត?

• តើមានលទ្ធផលល្អអ្វីខ្លះដែលខ្ញុំទទួលបានក្នុងជីវិត? តើខ្ញុំធ្វើវាដោយរបៀបណា?

• តើអ្នកណាជាអតិថិជនស្នូលរបស់ខ្ញុំ, មនុស្សសំខាន់ពីរបីនាក់នៅក្នុងនិងក្រៅក្រុមហ៊ុនដែលមានការចាប់អារម្មណ៍បំផុតចំពោះអ្វីដែលខ្ញុំអាចធ្វើបាន ហើយតើអ្នកណាដែលមានតម្លៃបំផុតចំពោះការចូលរួមរបស់ខ្ញុំ?

• តើខ្ញុំកំណត់អត្តសញ្ញាណជាមួយអតិថិជនស្នូលទាំងនេះ តាមធម្មជាតិ ឬមានក្រុមផ្សេងដែលខ្ញុំអាចកំណត់អត្តសញ្ញាណបាន?

• តើខ្ញុំពូកែគិត ឬពូកែធ្វើ? តើការគិតឬធ្វើមានលក្ខណៈបែបណា?

• បើសរុបមកតែពីរបីរឿង តើខ្ញុំរីករាយឬបទពិសោធន៍បានល្អជាងគេ គឺជារឿងអ្វីខ្លះ?

• តើនៅពេលណាដែលខ្ញុំបានចង្អុលបង្ហាញទិសដៅខុសពីមនុស្សគ្រប់គ្នា ហើយត្រូវបានបង្ហាញថាត្រឹមត្រូវ?

ប្រសិនបើអ្នកមិនច្បាស់ថា តើគុណតម្លៃស្នូលរបស់អ្នកជាអ្វី សូមពិសោធការងារផ្សេងៗរហូតដល់អ្នករកឃើញតួនាទីពិសេសរបស់អ្នកដែលនឹងអនុញ្ញាតឱ្យអ្នកឈានដល់កម្ពស់ថ្មីដ៏រុងរឿង។ ប៉ុន្តែត្រូវប្រាកដថា គុណតម្លៃស្នូលរបស់អ្នកមានភាពស៊ីសង្វាក់គ្នា (ឬយ៉ាងហោចណាស់ត្រួតស៊ីគ្នានិងត្រូវគ្នា) ជាមួយស្នូលធុរកិច្ចដែលអ្នកធ្វើការ។

ដកស្រង់ចេញពីសៀវភៅដើម៖ The 80/20 Manager: The Secret to Working Less and Achieving More by Rechard Kock 

ផ្ដល់សិទ្ធិដោយ៖ កំណប់

Share with friends
Share on facebook
Share on linkedin
Share on twitter
Share on telegram
Sothea

Sothea

The one loving technology and aiming to help everyone’s business go online.

Leave a Replay

Sign up to get Weekly Articles

I will send you only when there’s a new article – NO SPAM

Scroll to Top

Let's stay connected