Leadership

Teamwork Mistakes

ភាពឆ្គងទាំង ៥ របស់ក្រុម

មិនថាក្រុមហ៊ុនតូច ឬក្រុមហ៊ុនធំទេ គឺតែងតែជួបបញ្ហានៃភាពឆ្គងទាំង ៥ នេះ ដោយជៀសមិនរួច​ ។ ស្វែងយល់ពីភាពឆ្គងទាំង ៥ យ៉ាងនេះ ៖ ១. ភាពឆ្គងដំបូងគឺជាអវត្តមាននៃការទំនុកចិត្តក្នុងចំណោមសមាជិកក្រុម។ វាពិតជាសំខាន់ណាស់បើសមាជិកក្រុមមិនហ៊ានប្រឈមនឹងឧបសគ្គ និងមិនបើកចំហជាមួយគ្នាអំពីកំហុស និងចំណុចខ្សោយរបស់ពួកគេទេ នោះវាធ្វើឱ្យមានការលំបាកក្នុងការបង្កើតគ្រឹះនៃការជឿទុកចិត្តគ្នា។ ២. ការបរាជ័យក្នុងការកសាងទំនុកចិត្តនេះ គឺគ្រោះថ្នាក់ណាស់ ព្រោះវាបង្កឱ្យមានភាពឆ្គងទី ២៖ ខ្លាចជម្លោះ។ ក្រុមដែលខ្វះការជឿទុកចិត្ត គឺមិនអាចចូលរួមក្នុងការពិភាក្សាជជែកវែកញែកដែលផ្តោតសំខាន់នឹងការផ្តល់គំនិត។ ផ្ទុយទៅវិញ ពួកគេបែបទៅជាគេចវេសការពិភាក្សា និងមិនហ៊ានបញ្ចេញយោបល់។ ៣. កង្វះជម្លោះក្នុងក្រុម គឺជាបញ្ហាមួយព្រោះវាបង្កើតឱ្យមានដំណាក់កាលទី ៣ របស់ក្រុមគឺកង្វះការប្តេជ្ញាចិត្ត។ ដោយមិនបានបញ្ចេញមតិរបស់ពួកគេនៅក្នុងការជជែកវែកញែកប្រកបដោយភាពច្បាស់លាស់ នោះសមាជិកក្រុមមិនងាយប្តេជ្ញាចិត្តចំពោះការសម្រេចចិត្ត ទោះបីជាពួកគេអាចបញ្ចេញមតិនិងការយល់ស្របក្នុងពេលប្រជុំក៏ដោយ។ ➡ អ្នកអាចនឹងចូលចិត្ត ៖ អ្នកជាអ្នកដឹកនាំប្រភេទណា? ឥន្រ្ទីឬទា? ៤. ដោយសារតែកង្វះនៃការប្តេជ្ញាចិត្តនិងទំនុកចិត្ត សមាជិកក្រុមនេះគេចពីការហ៊ានប្រឈមមុខ ដែលជាភាពឆ្គងទី ៤ ។ ដោយមិនមានការប្តេជ្ញាចិត្តចំពោះផែនការសកម្មភាពច្បាស់លាស់ សូម្បីតែមនុស្សដែលផ្តោតអារម្មណ៍និងមានគោលដៅច្បាស់លាស់ភាគច្រើន ក៏ស្ទាក់ស្ទើរក្នុងការហៅមិត្តការងារបស់ពួកគេឱ្យចូលរួមសកម្មភាព និងអាកប្បកិរិយាដែលហាក់ដូចជាមិនផ្តល់អ្វីល្អចំពោះក្រុមដែរ។ ៥. ការខកខានមិនបានប្រឈមមុខនឹងរឿងដែលត្រូវទទួលខុសត្រូវ បានបង្កើតឱ្យមានបរិយាកាសដែលមានភាពឆ្គងទី ៥ កើតឡើង។ ការមិនយកចិត្តទុកដាក់ចំពោះលទ្ធផល …

ភាពឆ្គងទាំង ៥ របស់ក្រុម Read More »

ស្វែងរកគុណតម្លៃស្នូល

ស្វែងរកគុណតម្លៃស្នូលរបស់អ្នក

អ្នកគ្រប់គ្រងដែលចេះចាប់អារម្មណ៍សង្កេតច្រើនដែលទទួលបានជោគជ័យ ចេះស្វែងយល់ពីសារៈសំខាន់នៃការកំណត់អត្តសញ្ញាណក្រុមហ៊ុនរបស់ពួកគេ ហើយដំណើរការនេះគឺវាសំខាន់សម្រាប់អ្នកគ្រប់គ្រងទាំងនោះ ដែលប្តេជ្ញាស្វែងរកអត្ថន័យនៅក្នុងការងាររបស់ពួកគេ។ ដើម្បីធ្វើដូចនេះបាន សូមដុសខាត់ និងត្រេកអរចំពោះគុណតម្លៃដែលជាលក្ខណៈស្នូលរបស់អ្នក ដើម្បីឱ្យវាកាន់តែមានឥទ្ធិពល និងទទួលបានការផ្តល់លើកតម្កើង។ ពិចារណាសំណួរទាំងនេះ៖ • តើខ្ញុំអាចធ្វើអ្វីបានលឿនជាងមុន ល្អប្រសើរជាងមុន ហើយដែលធ្វើទៅបានសមសួន និងមានបញ្ហាតិចជាងអ្វីផ្សេងទៀត? • តើមានលទ្ធផលល្អអ្វីខ្លះដែលខ្ញុំទទួលបានក្នុងជីវិត? តើខ្ញុំធ្វើវាដោយរបៀបណា? • តើអ្នកណាជាអតិថិជនស្នូលរបស់ខ្ញុំ, មនុស្សសំខាន់ពីរបីនាក់នៅក្នុងនិងក្រៅក្រុមហ៊ុនដែលមានការចាប់អារម្មណ៍បំផុតចំពោះអ្វីដែលខ្ញុំអាចធ្វើបាន ហើយតើអ្នកណាដែលមានតម្លៃបំផុតចំពោះការចូលរួមរបស់ខ្ញុំ? • តើខ្ញុំកំណត់អត្តសញ្ញាណជាមួយអតិថិជនស្នូលទាំងនេះ តាមធម្មជាតិ ឬមានក្រុមផ្សេងដែលខ្ញុំអាចកំណត់អត្តសញ្ញាណបាន? • តើខ្ញុំពូកែគិត ឬពូកែធ្វើ? តើការគិតឬធ្វើមានលក្ខណៈបែបណា? • បើសរុបមកតែពីរបីរឿង តើខ្ញុំរីករាយឬបទពិសោធន៍បានល្អជាងគេ គឺជារឿងអ្វីខ្លះ? • តើនៅពេលណាដែលខ្ញុំបានចង្អុលបង្ហាញទិសដៅខុសពីមនុស្សគ្រប់គ្នា ហើយត្រូវបានបង្ហាញថាត្រឹមត្រូវ? ប្រសិនបើអ្នកមិនច្បាស់ថា តើគុណតម្លៃស្នូលរបស់អ្នកជាអ្វី សូមពិសោធការងារផ្សេងៗរហូតដល់អ្នករកឃើញតួនាទីពិសេសរបស់អ្នកដែលនឹងអនុញ្ញាតឱ្យអ្នកឈានដល់កម្ពស់ថ្មីដ៏រុងរឿង។ ប៉ុន្តែត្រូវប្រាកដថា គុណតម្លៃស្នូលរបស់អ្នកមានភាពស៊ីសង្វាក់គ្នា (ឬយ៉ាងហោចណាស់ត្រួតស៊ីគ្នានិងត្រូវគ្នា) ជាមួយស្នូលធុរកិច្ចដែលអ្នកធ្វើការ។ ដកស្រង់ចេញពីសៀវភៅដើម៖ The 80/20 Manager: The Secret to Working Less and Achieving …

ស្វែងរកគុណតម្លៃស្នូលរបស់អ្នក Read More »

Eagle or Duck

អ្នកជាអ្នកដឹកនាំប្រភេទណា? ឥន្រ្ទីឬទា?

នៅពេលនិយាយអំពីការសម្រេចចិត្តដ៏លំបាក ជាទូទៅមានអ្នកគ្រប់គ្រងពីរប្រភេទ គឺអ្នកគ្រប់គ្រងប្រភេទសត្វទា ឬអ្នកគ្រប់គ្រងប្រភេទសត្វឥន្ទ្រី។ សត្វទាមានទំនោរដើរតាមទាដែលជាអ្នកនាំមុខ ហើយមិនដែលសោះដែលខ្លួននឹកចង់បង្កើតឥទ្ធិពលអ្វីមួយនឹង ម៉្លោះហើយអ្នកដឹកនាំប្រភេទដូចសត្វទាដែលចាំតែដើរតាមមេទានេះ ក៏មិនដែលមានឱកាសអ្វីបានធ្វើការសម្រេចចិត្តដោយក្លាហាន ដោយម៉ឺងម៉ាត់បានម្តងនឹងគេឡើយ។ ពួកគេ កើតមកដើម្បីធ្វើជាអ្នកដើរតាម។ សត្វឥន្ទ្រី មានឯករាជ្យច្រើនជាងសត្វទា ហើយគេចេះមើលទៅស្ថាប័ននៅក្នុងក្រសែភ្នែកមួយដែលមើលឃើញបានទូលំទូលាយ និងវែងឆ្ងាយ។ មនុស្សប្រភេទនេះ កើតមកជាអ្នកធ្វើ មិនមែនអ្នកដើរតាមទេ។ មានជំហានចំនួន ៣ ដែលត្រូវបានរួមបញ្ចូលនៅក្នុងការសម្រេចចិត្តដ៏លំបាកមួយ មានដូចជា៖ ១. ការប្រមូលព័ត៌មាន ២. ធ្វើការសម្រេចចិត្ត និងការប្រាស្រ័យទាក់ទងការសម្រេចចិត្តនោះទៅអ្នកដទៃ ៣. ការបន្តដំណើរទៅមុខទៀត វិធីសាស្រ្តផ្សេងៗគ្នា សមស្របសម្រាប់កាលៈទេសៈផ្សេងៗគ្នា វាសំខាន់នៅត្រង់ថា តើអ្នក គឺជាសត្វទាឬឥន្ទ្រី។ ការសម្រេចចិត្តដែលពិបាកបំផុត គឺការសម្រេចចិត្តដែលជះឥទ្ធិពលដល់ជីវិតអ្នកដទៃ។ អ្នកគ្រប់គ្រងម្នាក់ កត់សម្គាល់ថា “ដំណើរនៃការក្តាប់ការសម្រេចចិត្តមួយបានទាំងមូល គឺជាដំណើរការដែលប៉ះពាល់អារម្មណ៍ខ្លាំង ដោយត្រូវបែងចែកឱ្យជ្រះស្រឡះរវាងរឿងបុគ្គល  ដូចជាមនោសញ្ចេតនាមិត្តភក្តិជាដើម ដោយថ្លឹងថ្លែងជាមួយនឹងការបំពេញភារកិច្ចដែលត្រូវសម្រេច”។ ប៉ុន្តែការសម្រេចចិត្តដ៏ម៉ឺងម៉ាត់មួយ ត្រូវតែធ្វើ និងត្រូវតែអនុវត្ត។ អ្វីដែលសំខាន់នោះ គឺត្រូវធ្វើការសម្រេចចិត្ត ជាជាងការពន្យារពេលហើយទុកឱ្យស្ថានភាពនៅមានភាពយឺតយ៉ាវ។ ភាពជោគជ័យមួយ ក៏ពាក់ព័ន្ធនឹងការកំណត់ការដង្ហោយហៅចុងក្រោយដ៏សំខាន់បំផុត ដែលចាំបាច់ត្រូវធ្វើ និងត្រូវដឹងថាត្រូវធ្វើនៅពេលណាផងដែរ។ ដកស្រង់ចេញពីសៀវភៅដើម៖  Tough …

អ្នកជាអ្នកដឹកនាំប្រភេទណា? ឥន្រ្ទីឬទា? Read More »

3Ts

គោលការណ៍អ្នកដឹកនាំ ៣ ធី (3Ts)

ភាពជាអ្នកដឹកនាំបីធី ( 3Ts ) របស់លោកស្រី ស្តែក ផ្តល់ជូននូវការប្រតិបត្តិការងារចំនួន ១២ របៀប ដែលអាចឱ្យអ្នកប្រតិបត្តិការងារមានភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាព។ របៀបប្រតិបត្តិការទាំងនេះ ត្រូវបានរៀបចំជាបីចំណុចធំៗ ដែលជាចំណុចដែលអ្នកដឹកនាំទាំងឡាយត្រូវផ្ដោតការចំណាយពេលវេលារបស់ពួកគេ អនុវត្តនោះគឺ ១) ការគិតបែបយុទ្ធសាស្ត្រ ២) ការងារជាក្រុម និង ៣) ការចេះប្រើកលវិធី។ ស្វែងយល់ពីរបៀបប្រតិបត្តិការនីមួយៗដូចខាងក្រោម៖ ការគិតបែបយុទ្ធសាស្ត្រ (គំនិត) ដើរតួជាអ្នករៀបចំយុទ្ធសាស្ត្រដែលផ្តោតលើគោលដៅអាជីវកម្ម។(Strategic Thinking) ក្រុមការងារតម្រង់សកម្មភាព (ក្រុមការងារ) ជួយផ្ដល់ជាមនសិការដល់អ្នកដឹកនាំដែលផ្តោតលើផលិតភាពរបស់និយោជិត។(Team Focus) ឧបាយសម្រេចការណ៍(កលវិធី) ដើម្បីអាចអនុវត្តការងារប្រកបដោយផលិតភាព ដែលផ្តោតលើការបំពេញភារកិច្ច។(Tactical Work) អ្នកអាចនឹងចូលចិត្ត: ហេតុផល ៥ យ៉ាងដែលយើងគួរតែឈប់ព្យាយាមបញ្ជាក់​(Prove)ពីខ្លួនយើងទៅអ្នកដទៃ គួរបញ្ជាក់ផងដែរថា លោកស្រី ឡូរ៉ា ស្ដែក (Laura Stack) គឺជាវាគ្មិនដែលបានឈ្នះពានរង្វាន់វោហារសាស្ត្រ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុត និងជាអ្នកជំនាញឈានមុខគេលើវិស័យការងាររបស់មនុស្ស និងជាអ្នកជំនាញដោះស្រាយបញ្ហានៅកន្លែងធ្វើការ។ លោកស្រី គឺជានាយកក្រុមហ៊ុនជំរុញផលិតភាពការងារ (Productivity Pro, Inc.,) ជាក្រុមហ៊ុនដែលមានជំនាញខ្ពស់នៅក្នុងការកែលម្អបង្កើនផលិតភាពការងារ នៅក្នុងស្ថាប័នដែលមានកម្សោយខ្លាំងលើផលិតភាពការងារ។   ដកស្រង់ចេញពីសៀវភៅដើម៖ Do …

គោលការណ៍អ្នកដឹកនាំ ៣ ធី (3Ts) Read More »

Scroll to Top