អ្នកជាអ្នកដឹកនាំប្រភេទណា? ឥន្រ្ទីឬទា?

Enjoy the article
Eagle or Duck

នៅពេលនិយាយអំពីការសម្រេចចិត្តដ៏លំបាក ជាទូទៅមានអ្នកគ្រប់គ្រងពីរប្រភេទ គឺអ្នកគ្រប់គ្រងប្រភេទសត្វទា ឬអ្នកគ្រប់គ្រងប្រភេទសត្វឥន្ទ្រី។ សត្វទាមានទំនោរដើរតាមទាដែលជាអ្នកនាំមុខ ហើយមិនដែលសោះដែលខ្លួននឹកចង់បង្កើតឥទ្ធិពលអ្វីមួយនឹង ម៉្លោះហើយអ្នកដឹកនាំប្រភេទដូចសត្វទាដែលចាំតែដើរតាមមេទានេះ ក៏មិនដែលមានឱកាសអ្វីបានធ្វើការសម្រេចចិត្តដោយក្លាហាន ដោយម៉ឺងម៉ាត់បានម្តងនឹងគេឡើយ។ ពួកគេ កើតមកដើម្បីធ្វើជាអ្នកដើរតាម។ សត្វឥន្ទ្រី មានឯករាជ្យច្រើនជាងសត្វទា ហើយគេចេះមើលទៅស្ថាប័ននៅក្នុងក្រសែភ្នែកមួយដែលមើលឃើញបានទូលំទូលាយ និងវែងឆ្ងាយ។ មនុស្សប្រភេទនេះ កើតមកជាអ្នកធ្វើ មិនមែនអ្នកដើរតាមទេ។

មានជំហានចំនួន ៣ ដែលត្រូវបានរួមបញ្ចូលនៅក្នុងការសម្រេចចិត្តដ៏លំបាកមួយ មានដូចជា៖

១. ការប្រមូលព័ត៌មាន

២. ធ្វើការសម្រេចចិត្ត និងការប្រាស្រ័យទាក់ទងការសម្រេចចិត្តនោះទៅអ្នកដទៃ

៣. ការបន្តដំណើរទៅមុខទៀត

វិធីសាស្រ្តផ្សេងៗគ្នា សមស្របសម្រាប់កាលៈទេសៈផ្សេងៗគ្នា វាសំខាន់នៅត្រង់ថា តើអ្នក គឺជាសត្វទាឬឥន្ទ្រី

ការសម្រេចចិត្តដែលពិបាកបំផុត គឺការសម្រេចចិត្តដែលជះឥទ្ធិពលដល់ជីវិតអ្នកដទៃ។ អ្នកគ្រប់គ្រងម្នាក់ កត់សម្គាល់ថា “ដំណើរនៃការក្តាប់ការសម្រេចចិត្តមួយបានទាំងមូល គឺជាដំណើរការដែលប៉ះពាល់អារម្មណ៍ខ្លាំង ដោយត្រូវបែងចែកឱ្យជ្រះស្រឡះរវាងរឿងបុគ្គល  ដូចជាមនោសញ្ចេតនាមិត្តភក្តិជាដើម ដោយថ្លឹងថ្លែងជាមួយនឹងការបំពេញភារកិច្ចដែលត្រូវសម្រេច”។ ប៉ុន្តែការសម្រេចចិត្តដ៏ម៉ឺងម៉ាត់មួយ ត្រូវតែធ្វើ និងត្រូវតែអនុវត្ត។ អ្វីដែលសំខាន់នោះ គឺត្រូវធ្វើការសម្រេចចិត្ត ជាជាងការពន្យារពេលហើយទុកឱ្យស្ថានភាពនៅមានភាពយឺតយ៉ាវ។ ភាពជោគជ័យមួយ ក៏ពាក់ព័ន្ធនឹងការកំណត់ការដង្ហោយហៅចុងក្រោយដ៏សំខាន់បំផុត ដែលចាំបាច់ត្រូវធ្វើ និងត្រូវដឹងថាត្រូវធ្វើនៅពេលណាផងដែរ។

ដកស្រង់ចេញពីសៀវភៅដើម៖  Tough Management: The 7 Ways To Make Tough Decisions Easier, Deliver The Numbers, And Grow Business In Good Time And Bad by Chuck Martin

ផ្ដល់សិទ្ធិដោយ៖  kamnob.com

Share with friends
Share on facebook
Share on linkedin
Share on twitter
Share on telegram
Sothea

Sothea

The one loving technology and aiming to help everyone’s business go online.

Leave a Replay

Sign up to get Weekly Articles

I will send you only when there’s a new article – NO SPAM

Scroll to Top

Let's stay connected