គោលការណ៍អ្នកដឹកនាំ ៣ ធី (3Ts)

3Ts

ភាពជាអ្នកដឹកនាំបីធី ( 3Ts ) របស់លោកស្រី ស្តែក ផ្តល់ជូននូវការប្រតិបត្តិការងារចំនួន ១២ របៀប ដែលអាចឱ្យអ្នកប្រតិបត្តិការងារមានភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាព។ របៀបប្រតិបត្តិការទាំងនេះ ត្រូវបានរៀបចំជាបីចំណុចធំៗ ដែលជាចំណុចដែលអ្នកដឹកនាំទាំងឡាយត្រូវផ្ដោតការចំណាយពេលវេលារបស់ពួកគេ អនុវត្តនោះគឺ ១) ការគិតបែបយុទ្ធសាស្ត្រ ២) ការងារជាក្រុម និង ៣) ការចេះប្រើកលវិធី

ស្វែងយល់ពីរបៀបប្រតិបត្តិការនីមួយៗដូចខាងក្រោម៖

ការគិតបែបយុទ្ធសាស្ត្រ (គំនិត)

ដើរតួជាអ្នករៀបចំយុទ្ធសាស្ត្រដែលផ្តោតលើគោលដៅអាជីវកម្ម។(Strategic Thinking)

ក្រុមការងារតម្រង់សកម្មភាព (ក្រុមការងារ)

ជួយផ្ដល់ជាមនសិការដល់អ្នកដឹកនាំដែលផ្តោតលើផលិតភាពរបស់និយោជិត។(Team Focus)

ឧបាយសម្រេចការណ៍(កលវិធី)

ដើម្បីអាចអនុវត្តការងារប្រកបដោយផលិតភាព ដែលផ្តោតលើការបំពេញភារកិច្ច។(Tactical Work)

អ្នកអាចនឹងចូលចិត្ត: ហេតុផល ៥ យ៉ាងដែលយើងគួរតែឈប់ព្យាយាមបញ្ជាក់​(Prove)ពីខ្លួនយើងទៅអ្នកដទៃ

គួរបញ្ជាក់ផងដែរថា លោកស្រី ឡូរ៉ា ស្ដែក (Laura Stack) គឺជាវាគ្មិនដែលបានឈ្នះពានរង្វាន់វោហារសាស្ត្រ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុត និងជាអ្នកជំនាញឈានមុខគេលើវិស័យការងាររបស់មនុស្ស និងជាអ្នកជំនាញដោះស្រាយបញ្ហានៅកន្លែងធ្វើការ។ លោកស្រី គឺជានាយកក្រុមហ៊ុនជំរុញផលិតភាពការងារ (Productivity Pro, Inc.,) ជាក្រុមហ៊ុនដែលមានជំនាញខ្ពស់នៅក្នុងការកែលម្អបង្កើនផលិតភាពការងារ នៅក្នុងស្ថាប័នដែលមានកម្សោយខ្លាំងលើផលិតភាពការងារ។

 

ដកស្រង់ចេញពីសៀវភៅដើម៖ Do the Right Thing Right: How the Effective Executive Spends Time by Laura Stack 

ផ្ដល់សិទ្ធដោយ៖  kamnob.com

Share with friends
Share on facebook
Share on linkedin
Share on twitter
Share on telegram
Sothea

Sothea

The one loving technology and aiming to help everyone’s business go online.

Leave a Replay

Sign up to get Weekly Articles

I will send you only when there’s a new article – NO SPAM

Scroll to Top

Let's stay connected